You are currently viewing ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង ប្រជុំផ្សព្វផ្សាយស្ដីពីវិធានការការពារ និងទប់ស្កាត់ជំងឺកូវីដ.១៩

ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង ប្រជុំផ្សព្វផ្សាយស្ដីពីវិធានការការពារ និងទប់ស្កាត់ជំងឺកូវីដ.១៩

ប៉ៃលិន៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីប្រជុំផ្សព្វផ្សាយស្ដីពីវិធានការការពារ និងទប់ស្កាត់ជំងឺកូវីដ.១៩ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ អនុប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ប្រធានគោលដៅនីមួយៗ ដែលយាមកន្លែងធ្វើចត្តាឡីស័ក និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត ពិធីនេះធ្វើឡើងនៅថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ។