ពោធិ៍សាត់៖ នៅវេលាម៉ោង ៩ និង ២០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកតាលោសែនជ័យ ដឹកនាំដោយ លោក វរសេនីយ៍ត្រី ហួត វ៉ាន់ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកតាលោសែនជ័យ សហការជាមួយកម្លាំងចម្រុះ ដឹកនាំដោយលោក មាស សោភណ្ឌ នាយសង្កាត់រដ្ឋបាលព្រៃឈើសំរោង បានចុះបង្ក្រាបបទល្មើសព្រៃឈើ នៅចំណុចលេខ (៣៥៩៧៤-១៣៦៧២) ភូមិព្រហស្ថក្បាល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខែពុធិ៍សាត់ ដោយបានដកហូតឈើអញ្ញាត្តជនអាររួច ប្រភេទលេខ២ ចំនួន១០៧សន្លឹក ស្មើនឹង ៤.៦៣៤ម៉ែត្រីគុណ។
បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅសាលាស្រុកតាលោសែនជ័យ។