តាកែវ៖ នៅវេលាម៉ោង ១៦ និង ៣០ នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំអមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយ លោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យស្តីទី និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្ក្រាបករណីជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅណុចភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យបាន ០៣នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមសថ្លាចំនួន ០៩ កញ្ចប់, ទូរស័ព្ទចំនួន ០៤ គ្រឿង, ដបកែច្នៃសម្រាប់សេពថ្នាំញៀនចំនួន០១, សម្ភារៈសំរាប់រំលែកថ្នាំញៀនចំនួន ០១, ថង់ផ្លាស់ទិចសំរាប់ច្រកថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ការិយាល័យបានកសាងសំណុំរឿងតាមនីតិវិធី ។