សៀមរាប៖ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានប្រជុំការបង្កើតក្រុមការងារ ក្រុមលេខាធិកាដ្ឋាន និងក្រុមការងារបច្ចេកទេសដើម្បីសម្របសម្រួលចាក់វាក់សាំងការពារជំងឺ COVID-19 ជូនយោធិននៃកងរាជអាវុធហត្ថខេត្តសៀមរាប និងគ្រួសារ ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង ជានាយសេនាធិការ កងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមពីលោកមេបញ្ជាការរង, នាយរងសេនាធិការ, ប្រធានមន្ទីរ, នាយការិយាល័យ និងជំនួយការសុខាភិបាល និងនាយ នាយរងអាវុធហត្ថខេត្តដែលមានាករពាក់ព័ន្ធ។