You are currently viewing ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បើកកិច្ចប្រជុំពីការត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថឆ្នាំ២០២០

ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បើកកិច្ចប្រជុំពីការត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថឆ្នាំ២០២០

ស្ទឹងត្រែង៖ ព្រឹកថ្ងៃទ២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំពីការត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថឆ្នាំ២០២០ ទិសដៅការងារឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។