You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើការផ្សព្វផ្សាយណែនាំស្តីពីកិច្ចដំណើរការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើការផ្សព្វផ្សាយណែនាំស្តីពីកិច្ចដំណើរការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩

កណ្តាល៖ ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើការផ្សព្វផ្សាយណែនាំស្តីពីកិច្ចដំណើរការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី វេជ្ជបណ្ឌិត ឆន សុគន្ធ នាយរងសេនាធិការ យោធភូមិភាគពិសេស លោក វរសេនីយ៍ឯក មឹង ម៉េងហាន មេបញ្ជាការរង និងជានាយសេនាធិការតំបន់ប្រតិបត្តិការសឹករងកណ្តាល លោក វរសេនីយ៍ឯក សៅ សុគន្ធា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកណ្តាល តំណាងលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត។