You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ និងគោលការណ៍សំខាន់ៗ

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ និងគោលការណ៍សំខាន់ៗ

កំពង់ចាមៈ វេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ និងគោលការណ៍សំខាន់ៗរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង
នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង និងនាយសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង ក្រុង ស្រុក និងស្នាក់សន្តិសុខសរុបចំនួន ៨៣នាក់។ ក្នុងកិច្ចប្រជុំនោះដែរ លោកមេបញ្ជាការខេត្ត បានផ្សព្វផ្សាយខ្លឹមសារសំខាន់ៗ ទាំង០៩ចំណុច សម្រាប់ការអនុវត្តន៍តួនាទី និងភារ:កិច្ច របស់កងរាជអាវុធហត្ថ រួមមាន ៖
០១/ ចំពោះកម្លាំងអាវុធហត្ថ ណា ដែលប្រើប្រាស់គ្រឿងញៀន ត្រូវលុបឈ្មោះចោល ពី ជួរអាវុធហត្ថ
០២/ ត្រួតពិនិត្យកម្លាំងអាវុធហត្ថណាដែលអនុវត្តន៍ខុសច្បាប់
០៣/ ត្រួតពិនិត្យកម្លាំងអាវុធហត្ថណា ដែលបាត់មុខយូរ ត្រូវលុបឈ្មោះចោល ពីជួរកងរាជអាវុធហត្ថ
០៤/ អនុវត្តច្បាប់តឹងរឹងចំពោះ កម្លាំងអាវុធហត្ថណា ដែលយកតួនាទី ទៅកាងខុសច្បាប់ ឬប្រព្រឹតអំពើពុករលួយ
០៥/ ធ្វើការអប់រំចំពោះ កម្លាំងអាវុធហត្ថណា ដែលប្រើបណ្ដាញសង្គម facebook មិនត្រឹមត្រូវ ត្រូវតម្រង់ទិស
០៦/ កាប្រើប្រាស់ស្លាកលេខកងទ័ព ត្រូបង់ពន្ធជូនរដ្ឋ
០៧/ គ្រប់គ្រងកម្លាំងអាវុធហត្ថដែលដើរហើសេរី ចពោះការឈប់សម្រាកត្រូវសុំច្បាប់ជាលាយលក្ខណ៍អក្សរតាមឋានានុក្រម។
០៨/ យើងជាមន្រ្តីអនុវត្តច្បាប់ ត្រូវគោរពច្បាប់ចរាចរណ៍
០៩/ ណែនាំកម្លាំងអាវុធហត្ថគ្រប់រូបមិនត្រូវឆ្លើយឆ្លងព័ត៍មាន ក្រៅពីអ្នកនាំពាក្យរបស់ អហផទ ។
លោកមេបញ្ជាការខេត្ត បានដាក់វិធានការ ដល់កម្លាំងអាវុធហត្ថគ្រប់ ក្រុង ស្រុក និងស្នាក់ការសន្តិសុខ ក៏ដូចនៅទីបញ្ជាការខេត្តទាំងមូល ត្រូវគ្រប់គ្រងកម្លាំងអោយបានម៉ឺងម៉ាត់ ហើយត្រូវផ្សព្វផ្សាយបន្តនូវខ្លឹមសារទាំង ០៩ចំណុចខាងលើ ដល់កម្លាំងក្រោមឱវាទផងដែរ ។
w1

w2

w3

w4

w5