កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពងស្ពឺ បានប្រជុំបូកសរុបការងារឆ្នាំ២០២០ និងលើកផែនការទិសដៅការងារឆ្នាំ២០២១ និងពិធីបំពាក់ឋានន្ដរសក្ដិជូនយោធិននៃកងរាជអាវុធហត្ថខេត្ត និងផ្សព្វផ្សាយប្រសាសន៍ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជាអាវុធហត្ថលើផ្ទៃប្រទេស (បញ្ហាជំងឺកូវីដ-១៩)។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត។