លោក វរសេនីយ៍ឯក សុខា រ៉ានាថ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការត្រួតពិនិត្យ ស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍
ស្វាយរៀង ៖ នាព្រឹកថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោក វរសេនីយ៍ឯក សុខា រ៉ានាថ មេបញ្ជាការ ស្ដីទី កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការត្រួតពិនិត្យ ស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថខេត្តស្វាយរៀង។ សមាសភាពចូលរួមមាន៖ លោក លោកស្រី មេបញ្ជាការរង នាយ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរទាំង៧ និងនាយការិយាល័យចំណុះមន្ទីរ នាយលេខាធិការដ្ឋាន នាយការិយាល័យហិរញ្ញវត្ថុ នាយការិយាល័យអធិការកិច្ច និងលោក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨…