កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ
ពោធិ៍សាត់៖ ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបង្រ្កាបបានរបាំងស្បៃមុងចំនួន១០ខ្សែ ប្រវែង១០៥០ម៉ែត្រ, លូកងស្បៃមុងចំនួន១២មាត់, របាំងសាច់អួន ៨ខ្សែ ប្រវែងចំនួន១២៥០ម៉ែត្រ, ក្បាលបរចំនួន៥គ្រឿង, បង្គោលចំនួន៥៥០ដើម, លែងត្រីចម្រុះចំនួន១២០គីឡូក្រាមចូលបឹងទន្លេសាបវិញ ចំណែកវត្ថុតាងកាប់បំផ្លាញចោលនៅនឹងកន្លែង (ម្ចាស់គេចខ្លួនបាត់)។