ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនប្រចាំឆមាស១ ឆ្នាំ២០២៤!
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព បើកវគ្គហ្វឹកហ្វឺនប្រចាំឆមាស១ ឆ្នាំ២០២៤ ជូនដល់កងកម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងនគរបាល នៃស្នងការ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង៩ និងសិក្ខាកាម កងរាជអាវុធហត្ថ និងសិក្ខាកាមនគរបាល យោធាចារ្យមកពីកងពលតូចថ្មើរជើង៥១ សរុបចំនួន១៤៨នាក់។ នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានលើកឡើងថា…