នាពេលបច្ចុប្បន្ន ប្រទេសកម្ពុជាមានសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយល្អ និងរីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កងរាជអាវុធហត្ថបានចូលរួមចំណែកក្នុងការការពារសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសទទួលបាននូវទំនុកចិត្តពីសំណាក់រាជរដ្ឋាភិបាល និងសេចក្តីស្រលាញ់ពីប្រជាពលរដ្ឋ។ ទន្ទឹមនឹង ការសម្រេចបាននូវតួនាទី ភារកិច្ចរបស់ខ្លួន កងរាជអាវុធហត្ថបានខិតខំប្រឹងប្រែងពុះពារគ្រប់ការលំបាក កសាងហេដ្ឋារចនាសម្ពន្ធចាប់ពីផ្ទៃប្រទេស ដល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ស្នាក់ការ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្នុងការអភិវឌ្ឍប្រទេសជាតិ។…