ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចុះពិនិត្យអគាររដ្ឋបាល និងអគារប្រចាំការនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យ អគាររដ្ឋបាល និង អគារប្រចាំការរបស់មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដែលកំពុងសាងសង់បន្ថែម លើអគារស្នាក់នៅរបស់កងកម្លាំងដែលសាងសង់រួចនាពេលកន្លងមក ។ នាឱកាសចុះត្រួតពិនិត្យជាក់ស្តែងនោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានជំរុញដល់ក្រុមការងារទទួលសាងសង់អគាររដ្ឋបាល និងអគារប្រចាំការឱ្យបានលឿនផងដែរ ។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានណែនាំបន្ថែមដល់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត…