ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធហត្ថ!
កំពង់ឆ្នាំង៖ ព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តខេត្តប្រចាំឆមាសទី២ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ តាមបណ្តាក្រុង-ស្រុក-ស្នាក់ការសន្តិសុខ នាយទាហាន នាយទាហានរង និងសិក្ខាកាមជាច្រើនរូបទៀត។