ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញត្រួតពិនិត្យការងារហ្វឹកហ្វឺនជំនាញរក្សាសណ្តាប់ធ្នាប់ និងក្បាច់គុនរបស់សិក្ខាកាម
បន្ទាយមានជ័យ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញត្រួតពិនិត្យការងារហ្វឹកហ្វឺនកងរាជអាវុធហត្ថខេត្ត ក្នុងវគ្គហ្វឹកហ្វឺនដែលមានរយៈពេល ០៣ខែ លើជំនាញរក្សាសណ្តាប់ធ្នាប់ និងក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ។ ក្នុងពិធីនេះផងដែរ ក៏មានការសម្តែងជូនដល់គណៈអធិបតី លើជំនាញខាងលើរួមមាន ៖ ការរក្សាសណ្តាប់, ការសម្ដែងក្បាច់គុនកងយោធពលខេមរភូមិន្ទ និងការវាយរំដោះចំណាប់ខ្មាំង ។ ក្រោយការសម្ដែងចប់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានអញ្ជើញធ្វើការសំណេះសំណាលជាមួយសិក្ខាកាមទាំងអស់ និងមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវចេះថែរក្សាសុខភាព…