ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ អញ្ជើញធ្វើបទឧទ្ទេសនាម ផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្ត ប្រចាំត្រីមាសទី៤
ព្រះសីហនុ៖ នាថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើបទឧទ្ទេសនាម ផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្ត ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារទំនាក់ទំនងកិច្ចការសាធារណៈ តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ…