ឧត្តមសេនីយឯក សេង សុង អញ្ជើញបិទវគ្គបំប៉នជំនាញសម្ភារបច្ចេកទេស
ភ្នំពេញ៖ ដោយទទួលបានការអនុញាតិពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារភស្តុភារ សម្ភារបច្ចេកទេស បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញសម្ភារបច្ចេកទេស ធ្នាំ២០២២ ដែលបានបំប៉នជំនាញរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់២៤ ខែធ្នូ ឆ្នាំ២០២២។ វត្តមានក្នុងពិធីបិទវគ្គនេះ មានលោកឧត្តមសេនីយ៍ ស្នងការ ស្នងការរង វរសេនីយ៍…