នាយឧត្តមសេនីយ៍ សៅ សុខា បានអនុញ្ញាតឲ្យអនុព័ន្ធយោធាអង់គ្លេសថ្មីចូលជួបសម្តែងការគួរសម
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឲ្យ លោក វរសេនីយ៍ឯក EDWARD MASKELL PEDERSEN អនុព័ន្ធយោធាអង់គ្លេសថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការ។