ឧត្តមសេនីយ៍ឯក នន្ទ សុខា អញ្ជើញប្រគល់ប័ណ្ណសរសើរជូនយោធិន នៃកងរាជអាវុធហត្ថដែលមានស្នាដៃ!
ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារគោលនយោបាយ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើរជូនយោធិន នៃកងរាជអាវុធហត្ថ ដែលមានស្នាដៃល្អក្នុងការងាររៀបចំកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន ឧត្តមមន្ត្រីការពារជាតិអាស៊ាន-បូក និង កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ ព្រមទាំងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ និង ទស្សនកិច្ចផ្លូវការរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និង រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បានសម្រេចលទ្ធផលការងារយ៉ាងល្អប្រសើរ។