លោកវរសេនីយ៍ទោ ជា សុវណ្ណារតន៍ ចុះត្រួតពិនិត្យការងារជំនាញ តាមបណ្ដាមូលដ្ឋានស្រុកចំនួន ០៥
បាត់ដំបង៖ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ ជា សុវណ្ណារតន៍ នាយសេនាធិការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យការងារជំនាញ តាមបណ្ដាមូលដ្ឋានស្រុក រួមមានមូលដ្ឋានកងរាជអាវុធហត្ថស្រុកមោងឫស្សី ស្រុករុក្ខគិរី ស្រុកគាស់ក្រឡ ស្រុកបាណន់ និងស្រុកសង្កែ។