ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចប្រចាំខែកក្កដា
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចប្រចាំខែកក្កដា និងទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថខេត្តរតនគិរី ខែសីហា ឆ្នាំ២០២៣ និងប្រគល់ជូនប័ណ្ណសរសើរ លិខិតសរសើរ របស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជូនដល់អង្គភាព និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការងារប្រឡងប្រណាំង ឆ្នាំ២០២២។ ក្នុងនោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានលើកឡើងក្នុងអង្គប្រជុំថា: ការទទួលបានប័ណ្ណសរសើរ និងលិខិតសរសើរ នាពេលនេះគឺស្ដែងចេញពីការយកចិត្តទុកដាក់ពីសំណាក់មេបញ្ជាការអង្គភាពផ្ទាល់ ក៏ដូចជាការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង…