វរសេនីយ៍ឯក សៀ ថុន ប្រជុំពង្រាងផ្ទៀងផ្ទាត់របាយការណ៍តាមជំនាញ សម្រាប់ការអនុវត្តតួនាទីភារកិច្ច
ឧត្ដរមានជ័យ៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តឧត្ដរមានជ័យ។លោក វរសេនីយ៍ឯក សៀ ថុន នាយសេនាធិការ កងរាជអាវុធហត្ថខេត្តបានប្រជុំពង្រាងផ្ទៀងផ្ទាត់របាយការណ៍តាមជំនាញ សម្រាប់ការអនុវត្តតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថខែសីហា និងទិសដៅការងារកងរាជអាវុធហត្ថខែកញ្ញា ឆ្នាំ២០២៣ ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីនាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ និងនាយការិយាល័យជំនាញ។