លោកវរសេនីយ៍ឯក សូផាត សុភ័ក្រ បានដឹកនាំធ្វើជំរឿនយោធិន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តឧត្ដរមានជ័យ លោកវរសេនីយ៍ឯក សូផាត សុភ័ក្រ នាយរងការិយាល័យ ការពារសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី៣ បានដឹកនាំក្រុមមន្ត្រីជំរឿនកងរាជអាវុធហត្ថ ចុះធ្វើជំរឿនយោធិន នៃកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ។