ឧត្តមសេនីយ៍ឯក ហុង វិណុល ប្រជុំត្រួតពិនិត្យ ពង្រឹងការអនុវត្តផែនការ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ
កំពង់ស្ពឺ៖ ព្រឹកថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រជុំត្រួតពិនិត្យ ពង្រឹងការអនុវត្តផែនការលេខ ០៤/២០១៩ ផ.ក ស្តីពីការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារ សន្តិសុខ និងបង្ក្រាបបទល្មើស តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ដោយមានការចូលរួមពី លោក…