ឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន ប្រជុំត្រួតពិនិត្យវាយតម្លៃ នាយ នាយរងអាវុធហត្ថដល់អាយុចូលនិវត្តន៍
ក្រចេះ៖ ព្រឹកថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩ ទី នៅបញ្ជាការរដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំពិធី ប្រជុំត្រួតពិនិត្យវាយតម្លៃ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តក្រចេះ ដល់អាយុចូលសោធន៍និវត្តន៍ ឆ្នាំ២០១៩ ។ កិច្ចប្រជុំនេះក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយ/នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាយ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។