ឧត្តមសេនីយ៍ត្រី ហង្ស ថុល ប្រជុំបែងចែកភារកិច្ចទទួលខុសត្រូវ
កំពង់ធំ៖ រសៀលថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំបើកកិច្ចប្រជុំស្តីពីការបែងចែកភារកិច្ចដឹកនាំ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការ នាយការិយាល័យជំនាញ និងមន្ត្រីពាក់ព័ន្ធផងដែរ។