លោក វរសេនីយ៍ទោ មួន សុវណ្ណដា ប្រជុំត្រួតពិនិត្យកម្លាំង ដើម្បីត្រៀមអន្តរគមន៍ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ
រតនគិរី៖ ព្រឹកថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក វរសេនីយ៍ទោ មួន សុវណ្ណដា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្ត បានប្រជុំត្រួតពិនិត្យកម្លាំង ដើម្បីត្រៀមអន្តរគមន៍ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តរតនគិរី ដែលត្រៀមកម្លាំងចំនួន ៣០ នាក់ តាមផែនការកំណត់ និងបានរៀបចំរួចនៅមមធ្យោបាយ គ្រឿងបំពាក់ រង់ចាំទទួលបទបញ្ជា ។