លោកវរសេនីយ៍ឯក អ៊ាង ភារៈ សំណេះសំណាលជាមួយកម្លាំងត្រៀមអន្តរាគមន៍ បង្ក្រាបបទល្មើសធនធានធម្មជាតិ
ត្បូងឃ្មុំ៖ រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ តំណាង លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានធើ្វការសំណេះសំណាល ត្រួតពិនិត្យកម្លាំង និងផ្សព្វផ្សាយបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ព្រមទាំងការផ្តាំផើ្ញ សាកសួរសុខទុក ពីសំណាក់លោកឧត្តមសេនីយ៍ទោ នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់កម្លាំងត្រៀមអន្តរាគមន៍បង្ក្រាបបទល្មើសធនធានធម្មជាតិ ចំនួន ៣០នាក់។