នាយឧត្តមសេនីយ៍ សៅ សុខា បានកោះអញ្ជើញនាយទាហាននៃកងរាជអាវុធហត្ថ មកប្រជុំ ដើម្បីផ្សព្វផ្សាយកិច្ចការងាររបស់កងរាជអាវុធហត្ថនិងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ
ភ្នំពេញ៖ ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលប្រជុំ សេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងបើកកិច្ចប្រជុំផ្សព្វផ្សាយការងារនិងសភាពការណ៍ថ្មីៗ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ ស្នងការរង លោក វរសេនីយ៍ នាយការិយាល័យ នាយរងការិយាល័យ ប្រធាន មេបញ្ជាការអង្គភាពនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ នាឱកាសនោះដែរ ឯកឧត្តម…