ឧត្តមសេនីយ៍ត្រី លីវ ណារ៉ា ក្រុងពាលីបើកការដ្ឋានស្ថាបនាផ្លូវបេតុងនៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) បានរៀបចំពិធីក្រុងពាលីបើកការដ្ឋានស្ថាបនាផ្លូវបេតុងនៅវិទ្យាស្ថាន ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី លីវ ណារ៉ា នាយកស្ដីទី ដោយមានការចូលរួមពីលោកនាយករង លេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ ប្រធានក្រុមស្រាវជ្រាវវិជ្ជាសាស្ត្រ ហ្វឹកហ្វឺន នាយក្រុមយោធាចារ្យ នាយការិយាល័យ និង បុគ្គលិកដែលមានការពាក់ព័ន្ធ…