ឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ
កំពងស្ពឺ៖ រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងលោក មួង ធី អភិបាល នៃគណអភិបាលស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខតំណែង លោកមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ នៅសាលាស្រុកសាមគ្គីមុនីជ័យ ស្ថិតនៅភូមិបន្ទាយខ្មែរ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។