ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា អញ្ជើញចុះ ត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់អគារសេនាធិការដ្ឋាន
ត្បូងឃ្មុំ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំបានដឹកនាំលោកមេបញ្ជាការរង សេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យរួមជាមួយ លោក ប៊ិន បូនីបុត្រ អ្នកម៉ៅការសាងសង់ បានអញ្ជើញចុះ ត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងពិភាក្សាការងារដាក់ទិសដៅការកសាងហេដ្ឋារចនាសម្ព័ន្ធបន្តទៀត។