ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់អត្តសញ្ញាណប័ណ្ណ កងយោធពលខេមរភូមិន្ទ
ត្បូងឃ្មុំ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់អត្តសញ្ញាណប័ណ្ណ កងយោធពលខេមរភូមិន្ទ ជូនដល់អតីតគណៈយុទ្ធមិត្តកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន ៣១នាក់។ ឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការក៏បាននាំមកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម…