វរសេនីយ៍ឯក ជា ពិសិដ្ឋ ដឹកនាំធ្វើការត្រួតពិនិត្យស្វ័យបច្ចុប្បន្នភាព ចំនួនទ័ព-កូន
កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោក វរសេនីយ៍ឯក ជា ពិសិដ្ឋ មេបញ្ជាការរង ទទួលជំនាញកសាងកម្លាំង និងទំនាក់ទំនងកិច្ចការសាធារណៈ តំណាងលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំធ្វើការត្រួតពិនិត្យស្វ័យបច្ចុប្បន្នភាព ចំនួនទ័ព-កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។