នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើពិធីបើកវគ្គហ្វឹកហ្វឺនបំប៉ន ដល់នាយទាហាន នាយទាហានរង
ស្ទឹងត្រែងៈ នៅវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ២០១៦ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើពិធីបើកវគ្គហ្វឹកហ្វឺនបំប៉ន ឆមាសទី២ ឆ្នាំ២០១៦ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោម អធិបតីភាព លោក វរសេនីយ៍ទោ ឈាត វាសនា មេបញ្ជាការស្តីទី និងសមាសភាពចូលរួមសរុបចំនួន ៦៥នាក់។