នាយឧត្តមសេនីយ៍ សៅ សុខា ទទួលជួបគណៈប្រតិភូបញ្ជាការដ្ឋានការពារព្រំដែន វៀតណាម អញ្ជើញជូនពរឆ្នាំថ្មី!
ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលផ្ទៃប្រទេស បានអនុញ្ញាតឱ្យគណៈប្រតិភូបញ្ជាការដ្នានការពារព្រំដែន វៀតណាម ដឹកនាំដោយលោក វរសេនីយ៍ឯក ង្វៀន គួក គឿង អនុប្រធាននយោបាយកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ។