នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យលោក ហ្វុង វ៉ាន់ គឿង អគ្គនាយកក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូនជួបសំណេះសំណាល និងពិភាក្សាការងារ!
ភ្នំពេញ៖ ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឲ្យ លោក ហ្វុង វ៉ាន់គឿង អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន និងសហការី ចូលជួបសំណេះសំណាល និងពិភាក្សាការងារ ព្រមទាំងទទួលការជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នៅពេលខាងមុខនេះ។