នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល បំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយសជូនយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍
ភ្នំពេញ៖ នៅអគារ២០២០នៃបញ្ជាការដ្ឋានករាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញសំណេះសំណាល បំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយសជូនយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ និងពិការឆ្នាំ២០២១។ កិច្ចប្រជុំនេះមានភ្ជាប់តាមរយៈ Video Conference ទៅគ្រប់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី/ខេត្ត។