ឧត្តមសេនីយ៍ត្រី សែ វុទ្ធី ជាអធិបតីក្នុងពិធីបំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ
ស្វាយរៀង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង រសៀលថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ ២០២២ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្តស្វាយរៀង។ ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលស្តែងចេញពីការខិតខំប្រឹងប្រែងរបស់នាយទាហាន នាយទាហានរង និង ពលទាហាននៃកងរាជអាវុធហត្ថខេត្តស្វាយរៀងទាំងអស់ និងធ្វើការផ្តាំផ្ញើដល់យោធិននៃកងរាជអាវុធហត្ថ ដែលទើបទទួលបានការបំពាក់ឋានន្តរសក្តិនាពេលនេះ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការងារ ការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន…