ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្តរសក្តិ
ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ លោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់លិខិតសរសើរប័ណ្ណសរសើរ ជូនយោធិន នៃកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ សមាសភាពចូលរួម មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក និងនាយទាហាន…