ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ អញ្ជើញប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសកិ្ត
ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ស្នងការ ស្នងការដ្ឋានភស្ដុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្តឆមាសទី១ ឆ្នាំ២០២៣ និងប្រកាសមុខតំណែង ផ្ទេរភារកិច្ច បំពាក់ឋានន្តរសក្កិជូនយោធិននៃកងរាជអាវុធហត្ថចំណុះស្នងការដ្ឋានភស្ដុភារ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ ស្នងការរង នាយ នាយរងការិយាល័យ ប្រធាន អនុប្រធានអង្គភាព និងពលអាវុធហត្ថជាច្រើននាក់ផងដែរ…