ឧត្តមសេនីយ៍ត្រី សោ សាវឿន ដឹកនាំប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថ
កំពង់ចាម៖ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម បានប្រារព្ធពិធីប្រជុំត្រួតពិនិត្យ វាយតម្លៃយោធិន ដែលដល់អាយុចូលសោធននិវត្តន៍ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្ដីទី អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថដែលពាក់ព័ន្ធជាច្រើនរូបទៀត។