ឧត្តមសេនីយ៍ត្រី សោ សាវឿន អញ្ជើញចូលរួមពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនយោធិននៃកងរាជអាវុធហត្ថសោធន៍និវត្តន៍
កំពង់ចាម៖ នៅព្រឹកថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម រួមនឹងលោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក អញ្ជើញចូលរួមពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនយោធិននៃកងរាជអាវុធហត្ថសោធន៍និវត្តន៍ និងពិការ ត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២២ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។ ពិធីនេះក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ…