ក្រុមការងារសម្ភារបច្ចេកទេស ធ្វើការត្រួតពិនិត្យលើការងារ របៀបគ្រប់គ្រងយានយន្ត អាវុធគ្រាប់ និងរបៀបធ្វើរបាយការណ៍
កំពង់ធំ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្រុមការងារសម្ភារបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ផាត់ សាវុធ ស្នងការរង ស្នងការដ្ឋានសម្ភារបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រុមការងារជំនាញសម្ភារបច្ចេកទេស កងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានធ្វើការត្រួតពិនិត្យលើការងារ របៀបគ្រប់គ្រងយានយន្ត អាវុធគ្រាប់ និងរបៀបធ្វើរបាយការណ៍របស់ជំនាញកងរាជអាវុធហត្ថខេត្តកំពង់ធំ។