ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញជួបសំណេះសំណាលនិងថ្លែងអំណរគុណដល់នាយ នាយរងកងរាជអាវុធហត្ថ
ខេត្តរតនគិរី៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជួបសំណេះសំណាលនិងថ្លែងអំណរគុណដល់នាយ នាយរងកងរាជអាវុធហត្ថចំណុះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរីទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តនូវបទបញ្ជា ការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងកំឡុងពេលឃោសនាបោះឆ្នោត និងបោះឆ្នោតនីតិកាលទី៧នៃរដ្ឋសភា ដោយរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ និងភាពស្ងប់ស្ងាត់ សុវត្ថិភាពនៅទូទាំងខេត្ត ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្ញើជូននាយ នាយរងកងរាជអាវុធហត្ថខេត្តរតនគិរីទាំងអស់ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំង…