លោកវរសេនីឯក ម៉ាន់ ដាវីត ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថខេត្តកោះកុង
កោះកុង៖ ព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង លោកវរសេនីឯក ម៉ាន់ ដាវីត នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថខេត្តកោះកុង និងលើកទិសដៅការងារបន្ត ដោយមានសមាសភាពចូលរួមនាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យពាក់ព័ន្ធ និងមេបញ្ជាការមូលដ្ឋានក្រុង ស្រុកទាំង៧ (តាមប្រព័ន្ធ Video Zoom)។