ការប្រកួតកីឡាវាយសី នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថត្រូវបានបញ្ចប់់ដោយសេចក្តីរីករាយក្រៃលែង
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៤ ខែខកក្កដា ឆ្នាំ២០១៦ ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការងនៃកងយោធពលខេមភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកូតកីឡាវាយសី នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ការប្រកូតនេះ បានចាប់ផ្តើមនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ក្នុងន័យអបអរសារទខួបអនុស្សាវរីយ៏លើកទី២៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០១៦ និងក្នុងគោលបំណងដើម្បីសុខភាព មិត្តភាព។ ក្នុងនោះមានកីឡាករមកពីកងរាជអាវុធហត្ថរាជធានី ខេត្ត និងកីឡាករមកពីក្លឹបមុន្នីឋាបរា ហើយរៀបតាមកម្រិតអាយុរបស់កីឡាករគឺអាយុ២០ឆ្នាំដល់៤០ឆ្នាំអាយុ៤១ឆ្នាំដល់៥៥ឆ្នាំនិងចាប់ពីអាយុឆ្នាំ៥៦ឡើង។ ជាលទ្ធផលប្រកួតវិញ្ញាសាវាយគូៈកីឡាករអាយុ៥៦ឆ្នាំឡើងលេខ១បានទៅលើកីឡាករ សាន់…