ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ផ្ញើលិខិតសម្តែងនូវការសោកស្តាយនិងចូលរួមរំលែកមរណៈទុក្ខ
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជាអតីត រដ្ឋមន្ត្រីក្រសួងការបរទេស បានផ្ញើលិខិតជូន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្តែងនូវការសោកស្តាយនិងចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពលោក វរសេនីយ៍ត្រី ទៀន ករុណា។