លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ដឹកនាំកម្លាំងចុះផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត ក្រុងស្ទឹងត្រែង
ស្ទឹងត្រែង៖ នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានដឹកនាំកម្លាំងចុះផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត ក្រុងស្ទឹងត្រែងឱ្យយល់ជ្រួតជ្រាបនូវសេចក្ដីសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នភូមិសាស្រ្តក្រុងស្ទឹងត្រែង របស់រដ្ឋបាលសាលាខេត្តស្ទឹងត្រែង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ បំប្លែងថ្មី Delta។