លោកវរសេនីយ៍ឯក ពក សាង ដឹកនាំកម្លាំងចុះល្បាតចល័ត និងឈរជើងតាមគោលដៅ
កណ្តាល៖ យប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល លោកវរសេនីយ៍ឯក ពក សាង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបានដឹកនាំកម្លាំង ចុះល្បាតចល័ត និងឈរជើងតាមគោលដៅ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដោយសហការជាមួយកម្លាំងនគរបាលខេត្ត ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ក្នុងនោះក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើតាមដងផ្លូវ ឲ្យចូលរួមសហការទប់ស្កាត់ និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ផងដែរ។